
ស្ថិតនៅក្នុងចក្រវាលថ្មីនៃ DC បន្ទាប់ពីការបំពេញបេសកកម្មជាវីរបុរសបានប៉ុន្មានឆ្នាំមក ស៊ូពើម៉ែន (Superman) បានចាប់ផ្តើមដំណើរស្វែងយល់ពីប្រភពដើមនៃភពក្លីបថុន (Kryptonian) របស់ខ្លួន ដើម្បីបញ្ជូលគ្នាទៅនឹងការចិញ្ចឹមបីបាច់ថែរក្សាជាមនុស្សលោកក្នុងនាមជា Clark Kent។ ប៉ុន្តែ រឿងរ៉ាវកាន់តែស្មុគស្មាញ នៅពេលដែលមហាសេដ្ឋីចិត្តខ្មៅ Lex Luthor បានទម្លាក់កំហុសលើ Superman ក្នុងហេតុការណ៍អន្តរជាតិមួយ ហើយបានរៀបចំផែនការកម្ទេចរូបលោកដើម្បីលើកបន្តុបខ្លួនឯងឡើង។ ពេលនេះ ដោយមានជំនួយពី Lois Lane, Jimmy Olsen និងក្រុម Justice Gang រូបលោកត្រូវតែទទួលយកប្រភពដើមរបស់ខ្លួន ហើយក្លាយជាវីរបុរសពិតប្រាកដ ដើម្បីទប់ស្កាត់ផែនការអាក្រក់របស់ Luthor និងសង្គ្រោះពិភពលោក។
អ្នកដឹកនាំ៖ James Gunn