
អៀម៉ា (Irma) បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ ហ្គាឡាំង (Galang) ដែលជាបងប្អូនជីដូនមួយរបស់នាង មានប្រពន្ធនិងកូនរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ អៀម៉ានៅតែមានចិត្តវង្វេងស្មារតី ហើយចង់ក្លាយជាស្ត្រីតែម្នាក់គត់នៅក្នុងជីវិតរបស់ហ្គាឡាំង។ អៀម៉ាបានទៅជួបគ្រូមេបា/គ្រូអាបដើម្បីបញ្ជូនអំពើអាបធ្មប់ទៅលើប្រពន្ធរបស់ហ្គាឡាំង។ ចាប់តាំងពីពេលនោះមក ការភ័យខ្លាចក៏បានចាប់ផ្តើមឡើង។ ការរំខានបែបអបិយជំនឿ ការចូលសឹង/សិង និងសេចក្តីស្លាប់បានកើតឡើងនៅក្នុងផ្ទះរបស់ហ្គាឡាំង។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអៀម៉ានឹកស្មានមិនដល់នោះគឺ គ្រោះថ្នាក់នោះក៏បានតម្រង់ទិសដៅមករកជីវិតរបស់នាងផ្ទាល់ផងដែរ។
អ្នកដឹកនាំ៖ Hadrah Daeng Ratu